ជំហានដំបូងរបស់អ្នកដើម្បីទប់ទល់នឹងជំងឺភ្នែកឡើងបាយ

$86 សំរាប់ការពិនិត្យជំងឺភ្នែកឡើងបាយ

ជំងឺភ្នែកឡើងបាយគឺជាមូលហេតុនៃភាពពិការភ្នែកដែលនាំមុខគេនៅលើពិភពលោក
ដោយអង្គការសុខភាពពិភពលោក។

ជំងឺភ្នែកឡើងបាយកើតឡើងនៅពេលដែលប្រូតេអ៊ីនកើនឡើងបន្តិចម្តងៗនៅក្នុងកែវភ្នែក ដែលធ្វើអោយកែវភ្នែកមានភាពស្រអាប់ ហើយវារារាំងមិនអោយមានពន្លឺគ្រប់គ្រាន់ឆ្លងកាត់ចូលដល់ក្នុងកែវភ្នែក បណ្តាលអោយមានការមើលឃើញមិនសូវច្បាស់។ វាអាចប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃ និងសមត្ថភាពក្នុងការបើកឡាន ឬអានអក្សរ។ ដើម្បីធ្វើអោយគុណភាពជីវិតរបស់អ្នកមានភាពប្រសើរឡើង សូមណាត់ជួបជាមួយយើងខ្ញុំដើម្បីអោយអ្នកលែងមានការបារម្ភ។

រោគសញ្ញានៃជំងឺភ្នែកឡើងបាយ

ការមើលឃើញព្រិលៗ
ការមើលឃើញព្រិលៗគឺជារោគសញ្ញាទូទៅនៃជំងឺភ្នែកឡើងបាយ ហើយយូរទៅចក្ខុវិញ្ញាណមានភាពព្រិលកាន់តែខ្លាំងព្រោះថាពន្លឺដែលអាចឈានចូលដល់ក្នុងបាតភ្នែកកាន់តែតិចទៅៗ។

ការចាំងពន្លឺ
ជំងឺភ្នែកឡើងបាយធ្វើអោយមានភាពលំបាកក្នុងការមើលនៅពេលដែលមានពន្លឺព្រះអាទិត្យចាំងខ្លាំង។ ពន្លឺអំពូលភ្លើងអាចចាប់ផ្តើមប្រែជាភ្លឺពេក ឬក៏ដូចជាមានរស្មីចាំងនៅជុំវិញ។

ការប្រែពណ៌
ជំងឺភ្នែកឡើងបាយក៏អាចប៉ះពាល់ទៅដល់ពណ៌ដែលអ្នកមើលឃើញដែរ ពណ៌ខ្លះមើលទៅឃើញស្លេក ហើយរបស់ខ្លះប្រែទៅជាពណ៌រាងលឿង ឬត្នោត។

ការមើលឃើញរូបបែកចេញជាពីរ
ភ្នែកឡើងបាយអាចបណ្តាលអោយអ្នកជំងឺមើលឃើញរូបភាពបែកចេញជាពីរ។

ប្រភេទជំងឺភ្នែកឡើងបាយ

Nuclear cataract
ជំងឺភ្នែកឡើងបាយប្រភេទនេះកើតឡើងដោយសារវ័យចំណាស់ វាចាប់ផ្តើមកើតឡើងនៅចំកណ្តាលកែវភ្នែក។

Posterior sub-capsular cataract
ជំងឺភ្នែកឡើងបាយប្រភេទនេះកើតឡើងដោយសារជំងឺទឹកនោមផ្អែម ឬការប្រើថ្នាំស្តេរ៉ូអ៊ីតច្រើន។ វាចាប់ផ្តើមកើតឡើងនៅផ្នែកខាងក្រោយនៃកែវភ្នែក។

Cortical cataract
ជំងឺភ្នែកឡើងបាយប្រភេទនេះកើតឡើងនៅលើផ្ទៃកែវភ្នែកធម្មជាតិ ហើយត្រូវបានសំគាល់ឃើញដោយការប្រែល្អក់នៅសន្ទាប់ខាងក្នុងកែវភ្នែកហើយវាវិវត្តឆ្ពោះទៅកណ្តាលកែវភ្នែក។

ការពិនិត្យជំងឺភ្នែកឡើងបាយ ($86)

1. ធ្វើការណាត់ជួប

សូមឱ្យក្រុមគ្រូពេទ្យជំនាញខាងភ្នែករបស់យើងធ្វើតេស្តពិនិត្យភ្នែកដើម្បីវាយតម្លៃសុខភាពភ្នែករបស់អ្នក។

2. លែងមានការបារម្ភ

គ្រូពេទ្យវះកាត់ភ្នែករបស់យើងនឹងពន្យល់ពីលទ្ធផលនៃការធ្វើតេស្តជាមួយអ្នកបន្ទាប់ពីបញ្ចប់ការធ្វើតេស្តភ្នែកទាំងអស់។

3. ការមើលឃើញច្បាស់វិញ

អាស្រ័យទៅលើលទ្ធផលរបស់អ្នក យើងខ្ញុំនឹងប្រាប់អ្នកអោយដឹងបើអ្នកមានជំងឺភ្នែកឡើងបាយហើយបើអ្នកចាំបាច់ត្រូវទទួលការវះកាត់។ ទោះជាយ៉ាងណាក៏ដោយអ្នកនឹងត្រឡប់ទៅផ្ទះវិញជាមួយកែវភ្នែកដែលមើលឃើញយ៉ាងច្បាស់។

សំណួរដែលគេច្រើនសួរ

ជំងឺភ្នែកឡើងបាយភាគច្រើនវិវត្តយឺតៗតាមពេលវេលា ហើយប៉ះពាល់ដល់មនុស្សដែលមានអាយុលើសពី ៥០ ឆ្នាំ។ ប្រហែលពាក់កណ្តាលនៃចំនួនប្រជាជនទាំងអស់កើតជំងឺភ្នែកឡើងបាយនៅអាយុ ៦៥ ឆ្នាំ។ ក្នុងករណីដ៏កម្រ ទារកអាចមានជំងឺភ្នែកឡើងបាយពីកំណើត។ ករណីទាំងនេះច្រើនតែទាក់ទងនឹងម្តាយដែលមានជំងឺកញ្ជ្រឹល ជំងឺអុតស្វាយ ឬជំងឺឆ្លងផ្សេងៗទៀតអំឡុងពេលមានផ្ទៃពោះប៉ុន្តែពេលខ្លះអាចមកពីតំណពូជ។

ប្រសិនបើអ្នកមានជំងឺភ្នែកឡើងបាយនៅក្នុងភ្នែកទាំងពីរ ជាធម្មតាការវះកាត់នឹងត្រូវបានធ្វើនៅលើភ្នែកម្ខាងសិន រីឯភ្នែកម្ខាងទៀតត្រូវចាំរយៈពេលពីរបីថ្ងៃ ប៉ុន្មានសប្តាហ៍ក្រោយមកទើបអាចវះកាត់បាន ធ្វើបែបនេះទើបយើងអាចអនុញ្ញាតឱ្យភ្នែកដែលទទួលការវះកាត់មុនមានភាពជាសះស្បើយ ហើយការមើលឃើញនៃភ្នែកនោះមានស្ថេរភាពសិនមុនពេលវះកាត់ភ្នែកម្ខាងទៀត 

ជំងឺភ្នែកឡើងបាយជាធម្មតាចាប់ផ្តើមដោយមានរោគសញ្ញាស្រាលហើយនៅពេលទើបនឹងកើតមានអ្នកជំងឺប្រហែលជាមិនចាប់អារម្មណ៍ឡើយ។ យូរទៅ បាយក្នុងភ្នែករីកកាន់តែធំនិងធ្វើអោយកែវភ្នែកស្រអាប់កាន់តែខ្លាំង។ អ្នកគួរពិចារណាទទួលការវះកាត់នៅពេលដែលការមើលឃើញរបស់អ្នកមានភាពចុះខ្សោយ ធ្វើអោយមានបញ្ហាក្នុងការបំពេញកិច្ចការប្រចាំថ្ងៃ (ឧទាហរណ៍ការបើកបរ ធ្វើការ កីឡា ឬការអានអក្សរ) ។ 

បច្ចប្បន្ន ការវះកាត់គឺជាវិធីព្យាបាលតែមួយគត់ដែលអាចធ្វើអោយអ្នកជំងឺភ្នែកឡើងបាយមើលឃើញច្បាស់ឡើងវិញ 

សូមបំពេញឯកសារខាងក្រោមជាមួយព៌ត័មានលំអិតរបស់អ្នក និងម៉ោងពេលដែលអ្នកចង់ណាត់ជួបសំរាប់

ការពិនិត្យជំងឺភ្នែកឡើងបាយតំលៃតែ$86

កម្មវិធីធានារ៉ាប់រង


 ការចំណាយសំរាប់វះកាត់ជំងឺភ្នែកឡើងបាយអាចប្រកាសទាមទាបានពី MediSave, MediShield និងកម្មវិធីធានារ៉ាប់រងជាច្រើនដូចបានរៀបរាប់ខាងលើ។ 

 

290 Orchard Road Paragon Medical #07-09 Singapore 238859
Access via Lift Lobby E or F

101 Irrawaddy Road #19-12/13 Royal Square Medical Centre
Singapore 329565

ទូរស័ព្ទ: +65 6737 9119 | អ៊ីម៉ែល: atlaseye@atlaseye.sg

ថ្ងៃធ្វើការ: ច័ន្ទ-សុក្រ ម៉ោង: ៨:៣០​ព្រឹក-៥:៣០ល្ងាច
សៅរ៍: តាមការណាត់ជួបតែប៉ុណ្ណោះ

290 Orchard Road Paragon Medical #07-09 Singapore 238859
Access via Lift Lobby E or F

101 Irrawaddy Road #19-12/13 Royal Square Medical Centre Singapore 329565

ទូរស័ព្ទ: +65 6737 9119
អ៊ីម៉ែល: atlaseye@atlaseye.sg

ថ្ងៃធ្វើការ:
ច័ន្ទ-សុក្រ ម៉ោង: ៨:៣០​ព្រឹក-៥:៣០ល្ងាច
សៅរ៍: តាមការណាត់ជួបតែប៉ុណ្ណោះ