ជំហានដំបូងរបស់អ្នកដើម្បីឆ្ពោះទៅរកសេរីភាពពីការពាក់វ៉ែនតានិងកញ្ចក់កែវភ្នែក

$9 សំរាប់ការពិនិត្យមើលភាពសក្តិសមនឹងវិធីព្យាបាលដោយប្រើឡាស៊ែរ

សុខភាពភ្នែក និងចក្ខុវិញ្ញាណ
គឺជាអ្វីៗទាំងអស់ដែលយើងខ្ញុំអាចធ្វើបាននិងផ្តល់ជូនដល់អ្នក

នៅមជ្ឈមណ្ឌលឯកទេសភ្នែក Atlas (អេតលឺស) យើងខ្ញុំអនុវត្តតាមបច្ចេកវិទ្យា ZEISS ដែលអនុម័តដោយ FDA សហរដ្ឋអាមេរិកដើម្បីផ្តល់ការកែតំរូវចក្ខុវិញ្ញាណដោយឡាស៊ែរទាំង៣ប្រភេទសំរាប់ភ្នែកម៉ាជិត ម៉ាូបឆ្ងាយ និងអាសស្ទិក​។ យើងខ្ញុំដឹងច្បាស់ថាមិនមែនភ្នែកមនុស្សគ្រប់ៗគ្នាសុទ្ធតែដូចគ្នាទេ ហើយយើងខ្ញុំមានគោលបំណងស្វែងរកវិធីព្យាបាលដែលសមនឹងរបៀបរស់នៅ និងតំរូវការនៃចក្ខុវិញ្ញាណរបស់អ្នក។ 

ReLEx® SMILE

ReLEx® SMILE គឺជាវិធីព្យាបាលដែលមានការប៉ះពាល់តិចតួចបំផុត ហើយក៏ជាការព្យាបាលមួយដែលរួមបញ្ចូលគុណសម្បត្តិនៃវិធីព្យាបាល PRK និង LASIK ដោយមិនចាំបាច់បង្កើតសន្ទះលើកញ្ចក់ភ្នែកហើយមានការជាសះស្បើយយ៉ាងឆាប់រហ័ស។ វិធីព្យាបាលនេះរក្សាទម្រង់កញ្ចក់ភ្នែកនៅដដែល SMILE គឺល្អសម្រាប់បុគ្គលដែលមានរបៀបរស់នៅ/អាជីពដែលមានភាពសកម្ម និងហានិភ័យនៃការប៉ះទង្គិចក្បាលឬភ្នែក។ វិធីព្យាបាលដែលត្រូវការតែមួយដំណាក់កាលនេះចំណាយពេលតែ 24 វិនាទីហើយមិនចាំបាច់ផ្លាស់ប្តូរទីតាំងរបស់អ្នកជំងឺឡើយ មិនដូចការព្យាបាល LASIK ដែលត្រូវការប្រើឡាស៊ែរ 2 ផ្សេងគ្នានោះទេ។

Wavefront bladeless LASIK

LASIK គឺជាវិធីព្យាបាលដែលប្រើឡាស៊ែរ Situ Keratomileusis ជាជំនួយដើម្បីបង្កើតសន្ទះស្តើងមួយមានកំរាស់22មីលីម៉ែត្រដោយការបាញ់ឡាស៊ែរ femtosecond យ៉ាងលឿន។ សន្ទះស្តើងនេះនឹងត្រូវបានលើកឡើងថ្នមៗដើម្បីលាតត្រដាងផ្ទៃកញ្ចក់ភ្នែកសំរាប់ការបាញ់កាំរស្មីកែទំរង់កញ្ចក់ភ្នែក និងកែតំរូវចក្ខុវិញ្ញាណ។ អ្នកជំងឺមានការជាសះស្បឿយលឿនហើយកម្រទទួលរងនូវផលប៉ះពាល់ពីការបាញ់នេះណាស់។ LASIK គឺជាវិធីព្យាបាលកែតំរូវចក្ខុវិញ្ញាណដោយការបាញ់ឡាស៊ែរដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយចាប់តាំងពីមានការណែនាំអោយប្រើនៅដើមទសវត្សទី90។ LASIK មានភាពប្រសើរជាង PRK បើគិតពីការឈឺ និងរយៈពេលនៃការជាសះស្បើយ ប៉ុន្តែភាគច្រើនអាចបង្កអោយភ្នែកស្ងួត។

វិធីព្យាបាលដោយការជូតសំអាតលើផ្ទៃភ្នែកដ៏ជឿនលឿន
(Wavefront PRK)

PhotoRefractive Keratectomy (PRK) គឺជាវិធីព្យាបាលដែលផ្អែកលើការជូតបំបាត់លើផ្ទៃភ្នែកដោយមិនមានការវះកាត់ឡើយ។ ការរកែតំរូវចក្ខុវិញ្ញាណនឹងត្រូវបានធ្វើឡើងនៅលើផ្ទៃភ្នែកផ្ទាល់បន្ទាប់ពីស្រទាប់ក្រៅដ៏ស្តើងនៃកញ្ចក់ភ្នែក (អេផីលីញ៉ូម) ត្រូវបានជូតយកចេញ។ ការជាសះស្បើយឡើងវិញបន្ទាប់ពីការព្យាបាល PRK ជាទូទៅត្រូវការពេលរាងយូរហើយអាចធ្វើអោយឈឺក្នុងភ្នែកតិចៗ។ វិធីព្យាបាល PRK ផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងគ្នាសំរាប់អ្នកជំងឺដែលមានឌឺហ្គ្រេទាប និងកញ្ចក់ភ្នែករាងស្តើង។ វិធីព្យាបាលផ្សេងទៀតដែលស្ថិតនៅក្រោមប្រភេទនៃវិធីព្យាបាលដោយការជូតសំអាតលើផ្ទៃភ្នែកដ៏ជឿនលឿននេះរួមមាន epi-LASIK LASEK និង TransPRK

ការពិនិត្យមើលភាពសក្តិសមនឹងវិធីព្យាបាលដោយប្រើឡាស៊ែរ($9)

មនុស្សភាគច្រើនសក្តិសមនឹងការព្យាបាលដោយ LASIK (ឡីហ្សិក) ប៉ុន្តែអ្នកខ្លះមិនសក្តិសមនឹងវិធីព្យាបាលនេះឡើយ។ ក្នុងអំឡុងពេលពិនិត្យ អ្នកនឹងឆ្លងកាត់ការឆែកភ្នែកដើម្បីអោយដឹងច្បាស់ថាតើវិធីព្យាបាលប្រភេទណាដែលសក្តិសមបំផុតសំរាប់ភ្នែករបស់អ្នក។

វាស់ភ្នែក

ការឆែកឌឺហ្រ្គេភ្នែកដោយអ្នកឯកទេសខាងវាស់ភ្នែកដែលមានវិញ្ញាបនប័ត្រនិងការទទួលស្គាល់យ៉ាងត្រឹមត្រូវ។ 

ការវិភាគ និងវាស់ទម្រង់កែវភ្នែកលំអិត

កំណត់អោយច្បាស់ថាកញ្ចក់ភ្នែកមានកំរាស់ក្រាស់គ្រប់គ្រាន់សំរាប់ទទួលការព្យាបាលដោយប្រើឡាស៊ែរ 

ពិនិត្យមើលថាតើទ្រង់ទ្រាយកែវភ្នែកមានភាពខុសប្រក្រតីឬខ្សោយដែលមិនសក្តសមជាមួយការព្យាបាលដោយប្រើឡាស៊ែរ 

ការឆ្លោះពិនិត្យដោយអំពូលតូច –
ការពិនិត្យសុខភាពភ្នែក

ធ្វើរោគវិនិច្ឆ័យអំពីការរលាកភ្នែក ការរងរបួស ភាពមិនប្រក្រតីនៃភ្នែក និងភ្នែកឡើងបាយ។ 

ការប្រិក្សាយោបល់ផ្ទាល់។ 

ហេតុអ្វីជ្រើសរើសមជ្ឈមណ្ឌលឯកទេសភ្នែក Atlas (អេតលឺស)?

យើងខ្ញុំស្វែងយល់ពីតម្រូវការរបស់អ្នកយ៉ាងយកចិត្តទុកដាក់ និងផ្តល់ជូនដំណោះស្រាយតាមតម្រូវការនោះជាមួយនឹងគោលបំណងក្នុងការព្យាបាលភ្នែកដែលផ្តល់នៅលទ្ធផលល្អបំផុត។ អ្នកអាចទុកចិត្តអំពីគុណភាព និងសុវត្ថិភាពក្នុងការព្យាបាលរបស់យើងខ្ញុំ ហើយអ្វីៗទាំងអស់ដូចជាការចំណាយ និងហានិភ័យដែលអាចកើតមាននឹងត្រូវបានពន្យល់យ៉ាងហ្មត់ចត់។ យើងខ្ញុំនឹងផ្តល់ជូនអ្នកនូវបទពិសោធន៍ផ្ទាល់ខ្លួនដ៏ល្អដែលមិនអាចភ្លេចបាន។ ចក្ខុវិញ្ញាណរបស់អ្នកមានតំលៃណាស់ ហើយអ្នកគួរធ្វើអ្វីៗគ្រប់យ៉ាងដើម្បីធានាអោយបាននូវលទ្ធផលដ៏ល្អសំរាប់សុខភាព និងសុខុមាលភាពរបស់អ្នក។ សូមទាក់ទងមកយើងខ្ញុំនៅថ្ងៃនេះដើម្បីស្វែងយល់បន្ថែម យើងខ្ញុំទន្ទឹងរង់ចាំស្តាប់ពីអ្នក។

សូមបំពេញឯកសារខាងក្រោមជាមួយព៌ត័មានលំអិតរបស់អ្នក និងម៉ោងពេលដែលអ្នកចង់ណាត់ជួបសំរាប់

ការពិនិត្យមើលភាពសក្តិសមនឹងការព្យាបាលដោយប្រើឡាស៊ែរតំលៃតែ$9។

290 Orchard Road Paragon Medical #07-09 Singapore 238859
Access via Lift Lobby E or F

101 Irrawaddy Road #19-12/13 Royal Square Medical Centre
Singapore 329565

ទូរស័ព្ទ: +65 6737 9119 | អ៊ីម៉ែល: atlaseye@atlaseye.sg

ថ្ងៃធ្វើការ: ច័ន្ទ-សុក្រ ម៉ោង: ៨:៣០​ព្រឹក-៥:៣០ល្ងាច
សៅរ៍: តាមការណាត់ជួបតែប៉ុណ្ណោះ

290 Orchard Road Paragon Medical #07-09 Singapore 238859
Access via Lift Lobby E or F

101 Irrawaddy Road #19-12/13 Royal Square Medical Centre Singapore 329565

ទូរស័ព្ទ: +65 6737 9119
អ៊ីម៉ែល: atlaseye@atlaseye.sg

ថ្ងៃធ្វើការ:
ច័ន្ទ-សុក្រ ម៉ោង: ៨:៣០​ព្រឹក-៥:៣០ល្ងាច
សៅរ៍: តាមការណាត់ជួបតែប៉ុណ្ណោះ