Paragon Medical
Royal Square Medical Centre
1,337 reviews
ការពិនិត្យជំងឺភ្នែកឡើងបាយ — Atlas Eye Specialist Centre

ជំហានដំបូងរបស់អ្នកដើម្បីទប់ទល់នឹងជំងឺភ្នែកឡើងបាយ

$86 សំរាប់ការពិនិត្យជំងឺភ្នែកឡើងបាយ — ការពិនិត្យភ្នែកលម្អិត ជាមួយការប្រឹក្សាជាមួយគ្រូពេទ្យវះកាត់ភ្នែករបស់យើង។

Atlas Eye Specialist Centre ophthalmologists

ជំងឺភ្នែកឡើងបាយគឺជាមូលហេតុនៃភាពពិការភ្នែកដែលនាំមុខគេនៅលើពិភពលោក

ជំងឺភ្នែកឡើងបាយកើតឡើងនៅពេលដែលប្រូតេអ៊ីនកើនឡើងបន្តិចម្តងៗនៅក្នុងកែវភ្នែក ដែលធ្វើអោយកែវភ្នែកមានភាពស្រអាប់ ហើយវារារាំងមិនអោយមានពន្លឺគ្រប់គ្រាន់ឆ្លងកាត់ចូលដល់ក្នុងកែវភ្នែក បណ្តាលអោយមានការមើលឃើញមិនសូវច្បាស់។ វាអាចប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃ និងសមត្ថភាពក្នុងការបើកឡាន ឬអានអក្សរ។ ដើម្បីធ្វើអោយគុណភាពជីវិតរបស់អ្នកមានភាពប្រសើរឡើង សូមណាត់ជួបជាមួយយើងខ្ញុំដើម្បីអោយអ្នកលែងមានការបារម្ភ។

រោគសញ្ញានៃជំងឺភ្នែកឡើងបាយ

  • ការមើលឃើញព្រិលឬស្រអាប់
  • ភាពជ្រាំបន្ដិចដូចជារបាំងស្ស័ររ៍លើភ្នែក
  • ពន្លឺភ្លើងចាំងខ្លាំងពីព្រះអាទិត្យ ពន្លឺភ្លើង ឬពន្លឺរថយន្ត
  • ឃើញរង្វង់ពន្លឺជុំវិញភ្លើង
  • ពិបាកមើលនៅពេលព្រលប់ ឬពេលយប់
  • ឃើញពណ៌លឿងឬទឹកក្រូចក្នុងការមើលឃើញ
  • ពណ៌ស្រអាប់ ឬមិនសូវស្រស់
  • ឃើញពីរ
  • ការផ្លាស់ប្តូរវេជ្ជបញ្ជាកែវភ្នែកឬកញ្ចក់ភ្នែកញឹកញាប់
ភ្នែកធម្មតា ទល់នឹង ភ្នែកឡើងបាយ

ប្រភេទជំងឺភ្នែកឡើងបាយ

  • Nuclear cataract ជំងឺភ្នែកឡើងបាយនៅកណ្តាលកែវភ្នែក — ប្រភេទទូទៅបំផុតដែលភ្ជាប់ជាមួយអាយុ
  • Posterior sub-capsular cataract ជំងឺភ្នែកឡើងបាយនៅខាងក្រោយកែវភ្នែក — ជះឥទ្ធិពលដល់ការអានអក្សរ និងការបើកបរពេលយប់
  • Cortical cataract ជំងឺភ្នែកឡើងបាយនៅខ្នងនៃកែវភ្នែក — ការចាំងនៃពន្លឺជារោគសញ្ញាទូទៅ
ប្រភេទជំងឺភ្នែកឡើងបាយ

ការពិនិត្យជំងឺភ្នែកឡើងបាយ ($86)

ការពិនិត្យភ្នែកលម្អិតដែលជួយគ្រូពេទ្យវះកាត់ភ្នែករបស់យើងកំណត់ថាតើអ្នកមានជំងឺភ្នែកឡើងបាយឬទេ និងតើជម្រើសវះកាត់មួយណាស័ក្ដិសមបំផុតសម្រាប់អ្នក។

ការពិនិត្យជំងឺភ្នែកឡើងបាយ
$86
ក្នុងមួយការពិនិត្យ

ការពិនិត្យភ្នែកលម្អិតដែលរួមបញ្ចូល:

  • ការធ្វើតេស្តភ្ញែគម្របភ្នែក
  • ការធ្វើតេស្តសម្ពាធភ្នែក
  • ការបំបែកពន្លឺ
  • ការពង្រីកចំណុចប្រហោង
  • ការពិនិត្យផ្នែកខាងមុខ និងខាងក្រោយ
  • វីឌីអូ និងការប្រឹក្សាអំពីជំងឺភ្នែកឡើងបាយ
  • ការប្រឹក្សាជាមួយគ្រូពេទ្យវះកាត់ភ្នែក
ណាត់ជួបការពិនិត្យ

របៀបដែលវាដំណើរការ

1

ធ្វើការណាត់ជួប

សូមឱ្យក្រុមគ្រូពេទ្យជំនាញខាងភ្នែករបស់យើងធ្វើតេស្តពិនិត្យភ្នែកដើម្បីវាយតម្លៃសុខភាពភ្នែករបស់អ្នក។

2

លែងមានការបារម្ភ

គ្រូពេទ្យវះកាត់ភ្នែករបស់យើងនឹងពន្យល់ពីលទ្ធផលនៃការធ្វើតេស្តជាមួយអ្នកបន្ទាប់ពីបញ្ចប់ការធ្វើតេស្តភ្នែកទាំងអស់។

3

ការមើលឃើញច្បាស់វិញ

អាស្រ័យទៅលើលទ្ធផលរបស់អ្នក យើងខ្ញុំនឹងប្រាប់អ្នកអោយដឹងបើអ្នកមានជំងឺភ្នែកឡើងបាយហើយបើអ្នកចាំបាច់ត្រូវទទួលការវះកាត់។

ស្វែងយល់ថាតើអ្នកមានជំងឺភ្នែកឡើងបាយឬទេ

ណាត់ជួបការពិនិត្យជំងឺភ្នែកឡើងបាយ $86 ហើយទទួលបានចម្លើយ។

ណាត់ជួបការពិនិត្យ — $86

គ្រូពេទ្យភ្នែកដែលមានបទពិសោធន៍ជាង ២០ ឆ្នាំ

Dr David Chan, Senior Consultant Eye Surgeon

Dr David Chan

Senior Consultant Eye Surgeon

Medical Director

MB ChB (UK), M Med, FAMS, MRCS (Edin), FRCS (Edin)

Dr David Chan គឺជា Medical Director និង Senior Consultant Eye Surgeon នៅ Atlas Eye Specialist Centre។ គាត់ជំនាញក្នុងការវះកាត់ជំងឺភ្នែកឡើងបាយស្មុគស្មាញ ការវះកាត់ anterior segment និងការវះកាត់ refractive។ Dr Chan បានបញ្ចប់ការសិក្សាពី University of Leicester Medical School ប្រទេសអង់គ្លេស ហើយបានទទួល Masters of Medicine ពី National University of Singapore។ គាត់ជា Fellow of the Royal College of Surgeons in Edinburgh, Scotland និង Academy of Medicine of Singapore ផងដែរ។

កម្មវិធីធានារ៉ាប់រង

ជនជាតិសិង្ហបុរី និង Permanent Residents អាចទាមទារប្រាក់ពី Medisave សម្រាប់ការវះកាត់ជំងឺភ្នែកឡើងបាយ។

ការចំណាយសំរាប់វះកាត់ជំងឺភ្នែកឡើងបាយអាចប្រកាសទាមទាបានពី MediSave, MediShield និងកម្មវិធីធានារ៉ាប់រងជាច្រើនដូចបានរៀបរាប់ខាងលើ។

Insurance panels accepted at Atlas Eye Specialist Centre

ហេតុអ្វីបានជាជ្រើសរើស Atlas Eye Specialist Centre?

🏆

បទពិសោធន៍

គ្រូពេទ្យវះកាត់ភ្នែករបស់យើងមានបទពិសោធន៍ជាង ២០ ឆ្នាំក្នុងការព្យាបាលជំងឺភ្នែកឡើងបាយ ហើយជំនាញក្នុងការវះកាត់ស្មុគស្មាញ និងហានិភ័យខ្ពស់។

🔬

បច្ចេកវិទ្យា

យើងផ្តល់ជូននូវវិធីសាស្ត្រវះកាត់ដែលទទួលការអនុម័តពី US FDA — ទាំងការវះកាត់ប្រើឬមិនប្រើ blade ហើយអ្នកមានជម្រើស IOL ពេញលេញ។

🤝

សេវាកម្ម

យើងជឿជាក់ក្នុងការធ្វើជាដៃគូ និងផ្តល់អំណាចដល់អ្នកក្នុងការថែទាំភ្នែករបស់អ្នក ហើយក្រុមការងាររបស់យើងណែនាំអ្នកតាមរយៈដំណើរការទាំងស្រុង។

ណាត់ជួបការពិនិត្យជំងឺភ្នែកឡើងបាយ $86 របស់អ្នក

បំពេញព័ត៌មានលំអិតរបស់អ្នក ហើយក្រុមការងាររបស់យើងនឹងទាក់ទងអ្នកដើម្បីកំណត់កាលបរិច្ឆេទដែលអ្នកពេញចិត្ត។

ណាត់ជួប

សំណួរដែលគេច្រើនសួរ

ជំងឺភ្នែកឡើងបាយភាគច្រើនវិវត្តយឺតៗតាមពេលវេលា ហើយប៉ះពាល់ដល់មនុស្សដែលមានអាយុលើសពី ៥០ ឆ្នាំ។ ប្រហែលពាក់កណ្តាលនៃចំនួនប្រជាជនទាំងអស់កើតជំងឺភ្នែកឡើងបាយនៅអាយុ ៦៥ ឆ្នាំ។ ក្នុងករណីដ៏កម្រ ទារកអាចមានជំងឺភ្នែកឡើងបាយពីកំណើត។ ករណីទាំងនេះច្រើនតែទាក់ទងនឹងម្តាយដែលមានជំងឺកញ្ជ្រឹល ជំងឺអុតស្វាយ ឬជំងឺឆ្លងផ្សេងៗទៀតអំឡុងពេលមានផ្ទៃពោះប៉ុន្តែពេលខ្លះអាចមកពីតំណពូជ។

ប្រសិនបើអ្នកមានជំងឺភ្នែកឡើងបាយនៅក្នុងភ្នែកទាំងពីរ ជាធម្មតាការវះកាត់នឹងត្រូវបានធ្វើនៅលើភ្នែកម្ខាងសិន រីឯភ្នែកម្ខាងទៀតត្រូវចាំរយៈពេលពីរបីថ្ងៃ ឬប៉ុន្មានសប្តាហ៍ក្រោយមកទើបអាចវះកាត់បាន។ ធ្វើបែបនេះទើបយើងអាចអនុញ្ញាតឱ្យភ្នែកដែលទទួលការវះកាត់មុនមានភាពជាសះស្បើយ ហើយការមើលឃើញនៃភ្នែកនោះមានស្ថេរភាពសិនមុនពេលវះកាត់ភ្នែកម្ខាងទៀត។

ជំងឺភ្នែកឡើងបាយជាធម្មតាចាប់ផ្តើមមានរោគសញ្ញាស្រាល ហើយនៅពេលទើបនឹងកើតមាន អ្នកជំងឺប្រហែលជាមិនចាប់អារម្មណ៍ឡើយ។ យូរទៅ បាយក្នុងភ្នែករីកកាន់តែធំ និងធ្វើអោយកែវភ្នែកស្រអាប់កាន់តែខ្លាំង។ អ្នកគួរពិចារណាទទួលការវះកាត់នៅពេលដែលការមើលឃើញរបស់អ្នកមានភាពចុះខ្សោយ ធ្វើអោយមានបញ្ហាក្នុងការបំពេញកិច្ចការប្រចាំថ្ងៃ (ឧទាហរណ៍ ការបើកបរ ធ្វើការ កីឡា ឬការអានអក្សរ)។

បច្ចប្បន្ន ការវះកាត់គឺជាវិធីព្យាបាលតែមួយគត់ដែលអាចធ្វើអោយអ្នកជំងឺភ្នែកឡើងបាយមើលឃើញច្បាស់ឡើងវិញ។

ទៅលើមណ្ឌលពិនិត្យភ្នែករបស់យើង

ទីតាំងងាយស្រួលពីរកន្លែងនៅសិង្ហបុរី

Paragon Medical (Orchard)
290 Orchard Road, Paragon Medical #07-09, Singapore 238859
Access via Lift Lobby E or F
ថ្ងៃច័ន្ទ – ថ្ងៃសុក្រ: 8:30am – 5:30pm  |  ថ្ងៃសៅរ៍: តាមការណាត់ជួប
មើលនៅ Google Maps →
Royal Square Medical Centre (Novena)
101 Irrawaddy Road #19-12/13, Royal Square Medical Centre, Singapore 329565
ថ្ងៃច័ន្ទ – ថ្ងៃសុក្រ: 8:30am – 5:30pm  |  ថ្ងៃសៅរ៍: តាមការណាត់ជួប
មើលនៅ Google Maps →

ត្រៀមខ្លួនក្នុងការចាត់វិធានការដំបូង?

ណាត់ជួបការពិនិត្យជំងឺភ្នែកឡើងបាយ ហើយឱ្យ Dr David Chan ណែនាំអ្នកឆ្លងកាត់ជម្រើសសម្រាប់អ្នក។

ណាត់ជួប
WhatsApp Call Email